ធម្មបទ Dhammapada
DHAMMA TALKS
បុណ្យប្រពៃណីខ្មែរ
Powered by Blogger.
អត្តបទ ARTICLES
គាថាផ្សេងៗ VERSES
រឿង STORIES
PALI CHANTINGS
Wednesday, June 12, 2013
ពិធីបុណ្យវិសាខបូជា
គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា
ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ
នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ
ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។
ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ
អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ ៖
អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
សម្ដេចព្រះ
បរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន
សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ប្លែក តែឆ្នាំប៉ុណ្ណោះ ។
ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា
៖
អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ
បរិនិឰុតោ
សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា
ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ
បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន
ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។
ជាប្រពៃណី ពិធីវិសាខបូជា
គេតែងនាំគ្នា ធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី”
មានសេចក្ដីថា ខែពេញបូណ៌មី ។
ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈ
ងាយស្រួល២យ៉ាង គឺ
ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប
ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង
និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើន
កុះករទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ
ព្រោះពេលយប់ជាវេលាទំនេរផង ។
ពិធីវិសាខបូជាចាត់ទុកថា ជាបុណ្យដ៏ធំ
ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរដោយនាំទៅជាមួយ នូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី
និងប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោង ព្រាត នៅគ្រប់វត្ដអារាម ។
និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហា
មង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯ ពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ
គឺត្រូវមាន ការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់
ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យ កើតមាន ក្នុងគុណព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង ។
ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបដែលល្អ
និងសមស្របទៅនឹងប្រពៃណីពីបុរាណ ។
ប្រភពកំណើតនៃវិសាខបូជា
-តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើ បុណ្យវិសាខបូជានេះមុនគេ?
-តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក?
នៅ
ពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនា
ទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃ ប្រសូត ត្រាស់ដឹង
និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ
ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក ។
តាមការស្រាវជ្រាវឃើញថា
ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ
គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើន រយឆ្នាំ ។
បញ្ជាក់ ៖ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្លេ៉ះ ។
ចំណែក ប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា
បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ
តែបើតាមការស្រាវជ្រាវ ពិនិត្យមើលក្នុងព្រះរាជពង្សាវតារ
ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ “ហ្វូណន”
រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខ បូជាឡើយ ។
តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា បានផ្សាយចូលមក
កម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា
មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែ
កម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ ។
លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ
និងក្នុងសម័យក្រុងលង្វែក ខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជា
ត្រឡប់ជាសាបសូន្យទៅវិញ ដូចជា ភ្លេច សូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ
ក្នុងឯកសារណាមួយថា បានធ្វើឡើយ ។ ទាំងនេះព្រោះហេតុអ្វី?
តាមការសន្និដ្ឋានឃើញថា
១-ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ
២-
ព្រោះរឿងបឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិក្នុងពេលនោះ
មានតែភាសា
បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា
ខ្លះពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយ ។
រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ
ដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា
ត្រូវបានសាបសូន្យទៅវិញ។
ចំណេរ ក្រោយមកប្រទេសថៃក្នុងសម័យ ក្រុងទេព
“បាងកក” តាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី២
ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដសករាជ១៨១៧
ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម
“មី” នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូង ។
ឯរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុង សុខោទ័យ
ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ ។
ចំណែកនៅប្រទេស កម្ពុជាវិញ
ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើ
វិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយ
ទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ
ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង ។
ឯគម្ពីរ
បឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះ
ចាកតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ
និងព្រះនាងមហាមាយានៅនគរកបិលពស្ដុ
ក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធ ប្រោសសត្វ
ហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត ។
គម្ពីរ
បឋមសម្ពោធិនេះ
អ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា ។
ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង
ដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា
វិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើតគម្ពីរនេះឡើង ។
គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅ
“រជ្ជកាលទី៣” ជាដំបូង ហើយក្នុង ជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ ៖
១-បឋមសម្ពោធិសង្ខេបមាន២០បរិច្ឆេទ មិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២ ។
២-បឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមាន២១ខ្សែ ឬ៣០បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ ។
ព្រះបាទ
សម្ដេចព្រះណាំងក្លៅ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរស
សង្ឃរាជនៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង ។
សម្ដេចក្រុមព្រះអង្គនេះបាន រួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធ
បន្ថែមឡើងខ្លះក្នុងពុទ្ធសករាជ២៣៨៧ គ្រិស្ដ សករាជ១៨៤៥ ។
ចំណែក
ប្រទេសខ្មែរយើង គម្ពីរបឋម សម្ពោធិជាភាសាមគធៈ មាន២១ខ្មែរ ឬ៣០ បរិច្ឆេទ ។
គម្ពីរជាសំរាយមាន៣បែបគឺ១ ហៅថា បឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់”
មាន៥-៦ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត
មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោ ទនៈ និងព្រះនាងសិរិមហាមាយា
រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ ។
អត្ថបទនេះមិនដឹងជាអ្នកណាជា អ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធសករាជណា ទេ ។
តែតាមការសង្កេតមើលពាក្យពេចន៍ ក្នុងគម្ពីរនោះ ឃើញថា មិនជាចាស់ណាស់ ណាទេ
យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គ ខាងដើម ។ គម្ពីរនេះគេច្រើនប្រើសំរាប់
ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូប ផង ។
គម្ពីរទី២ ហៅថា
បឋមសម្ពោធិវិត្ថារ មាន៣០បរិច្ឆេទ ។ គម្ពីរនេះសម្ដេចព្រះ មហាសុមេធាធិបតី
ព្រះសង្ឃរាជជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកា ថា មហាណាក មហាភូ
និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពី
បឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះ បរមានុជិត ជិនោរស
ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿងបាត់ ដំបង
ហើយដែលបានផ្សព្វផ្សាយ ។
នៅប្រទេសកម្ពុជាបុណ្យ វិសាខបូជា
តាមដែលចាស់ទុំអ្នក
មុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យ ដឹងថា
គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះ
អង្គឌួង” ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះ ថា កាលក្នុងពុទ្ធសករាជ២៣៩៧
គ្រិស្ដសក រាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះ
រាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា”
គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី
ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា”
ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូច ច្បាប់ដើម ។
គម្ពីរនេះមានជាបែបបទសំរាប់ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម
យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ ។ ការធ្វើ វិសាខបូជា
ក្នុងសម័យរជ្ជកាលទី២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់
បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយ ទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិក អធមដែរ ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា
ប្រពៃណីធ្វើវិិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ
កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤
ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា
ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពី
កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់
ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក
រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុង
ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈ
ធម្មយុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ
“រជ្ជកាលទី៤” ។
បន្ទាប់ មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨
ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស
ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ
សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរ
អង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាល
បានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង
លោកក៏ផ្ដើម ឡើងតាមដែលធ្លាប់ធ្វើកន្លងមក ។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា
នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជ ប៉ុន្មាននោះទេ
ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការ
ទាំងឡាយថា ប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គ
មកម្ល៉េះ ។ លុះដល់ពេលលោកមកគង់នៅវត្ដ បទុមវតី ក្រុងភ្នំពេញ
ក្នុងពុទ្ធសករាជ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះ
ជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។
ចំណែក
វត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះ
ស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេ ធាធិបតីព្រះសង្ឃរាជជួន ណាត “កាលនៅ
ព្រះសង្ឃនាយក” ដំណាលថា ក្នុងឆ្នាំមួយ នោះលោកគ្រូព្រះវនរ័ត ចន្ទ
គង់នៅវត្ដឧណ្ណា លោម បាននិមន្ដទៅក្រុងទេព ឃើញព្រះ សង្ឃនៅក្រុងនោះ
ទាំងគណៈធម្មយុត្ដិកនិ កាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា
ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ
“ព្រះនាមទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេច ព្រះមហាសង្ឃរាជទៀង
ក៏ទ្រង់បានព្រះរាជា នុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវ
បានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែ
ពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង ។
ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
ចំណែកព្រះមហាក្សត្រដែនដី
តាំងពីរជ្ជ កាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គ ឌួង”
មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើ គ្រប់ៗព្រះអង្គ ។
តាម
ឯកសារបានលើកសរសើរព្រះគុណ សម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា
អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង
ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុង ទេព “បាងកក”
និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទីនោះ ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌
ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅ
ពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់
ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែន ដែលគេធ្វើនៅក្រុងទេព
ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ៕
(ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)
Labels:ប្រវត្តិបុណ្យវិសាខបូជា
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
Buddhist Books
Popular Posts
-
បទសរភញ្ញ អរហន្តតថាគត ជ្រាបគ្រប់បទស្វែងគុណធំ ទ្រង់ជាលោកុត្តម ច្...
-
នមោមេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសីនំ តណ្ហង្គរោ មហាវីរោ មេធង្គរោ មហាយសោ សរណង្ករោ លោកហិតោ ទីបង្ករោ ជុតិន្ធរោ កោណ្ឌញ្ញោ ជនបាមោក្ខោ ម...
-
មង្គល ៣៨ ប្រការ ១ ការមិនសេពគប់បុគ្គលពាល កុំគប់មិត្ត ដែលពាល សណ្តានជួ នឹងនាំតួ ស្អុយខូច ហិនអន្តរាយ ទោះត្រឹមគិត សោគ្រោក ចិត្តខ្វល់...
-
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
-
ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្...
-
កម្ម បទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសល...
-
បុណ្យមាឃបូជា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូ...
-
នំ (ន.) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើម ចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏...
-
ពិធីបុណ្យកឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិប...
-
កម្រងឯកសារស្តីពីបុណ្យដារលាន ចងក្រងដោយក្រសួងកសិកម្ម ក- សេចក្តីផ្តើម សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជ...


0 comments:
Post a Comment