ធម្មបទ Dhammapada
DHAMMA TALKS
បុណ្យប្រពៃណីខ្មែរ
Powered by Blogger.
អត្តបទ ARTICLES
គាថាផ្សេងៗ VERSES
រឿង STORIES
PALI CHANTINGS
Friday, September 5, 2014
នំ (ន.)
ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើម
ចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏មាន
មានប្រភេទនិងឈ្មោះផ្សេងៗ [(បា. ហៅ ខាទនីយ ឬ ខាទនីយាហារ) រាប់ចូលក្នុងពួកចំណីឬបង្អែមគ្រប់មុខ] ។
ខាងក្រោមនេះជាឈ្មោះនំដែលធ្វើពីអង្ករ
និងការពិពណ៌នាសង្ខេបអំពីប្រភេទនំទាំងនោះក្នុងការប្រើប្រាស់ក្នុង
ពិធីផ្សេងៗដែលគេតែងប្រទះឃើញនៅក្នុងជីវភាពប្រចាំថ្ងៃរបស់
ប្រជាជនខ្មែរ ។
នំអន្សម
នំអន្សម
(រូប ក) ធ្វើដោយវេចក្នុងស្លឹកចេក គេអាចយកវាទៅចម្អិនដោយ ស្ងោរ
ចំហុយ ឬអាំង ។
គ្រឿងផ្សំរបស់វាមានច្រើនប្រភេទដែលនាំឱ្យមានឈ្មោះផ្សេងៗដូច
ខាងក្រោម ៖
- អន្សមជ្រូក: យកសាច់ជ្រូកលាយជាមួយសណ្តែកបាយធ្វើជាស្នូល ។ បន្ទាប់មកគេយកវាទៅស្ងោរឱ្យឆ្អិន ហៅថា នំអន្សមជ្រូក ។
- អន្សមចេក: អន្សមប្រភេទនេះ គឺគេយកចេកទុំទៅធ្វើជាស្នូល រួចយកទៅស្ងោរឱ្យឆ្អិន ហៅថា នំអន្សមចេក ។
- អន្សមដូង: គេយកសាច់ដូងទៅលាយជាមួយអង្ករដំណើប រួចយកទៅចំហុយឱ្យឆ្អិន ហៅថា នំអន្សមដូង ។
- អន្សមខ្នុរ: គឺគេយកសាច់ដូង និងសាច់ខ្នុរលាយជាមួយអង្ករដំណើប រួចយកទៅចំហុយឱ្យឆ្អិន ដែលគេឱ្យឈ្មោះថា នំអន្សមខ្នុរ ។
- អន្សមអាំង: គឺធ្វើដូចនំអន្សមចេក ប៉ុន្តែគេមិនយកវាទៅស្ងោរនោះទេ គឺគេយកវាទៅអាំង ហៅថា នំអន្សមអាំង ។
ពិធីបុណ្យ:
នំអន្សមជ្រូក និងនំអន្សមចេក ត្រូវបានគេធ្វើ/វេច ជាពិសេស
សម្រាប់ពិធីបុណ្យសាសនានានាដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យចូលឆ្នាំខ្មែរ ពិធីមង្គលការ ជាដើម៘
បរិភោគ/ប្រើប្រាស់: ប្រចាំថ្ងៃដូចនំដទៃទៀតដែរ នំទាំងពីរមុខខាងលើ ក៏ត្រូវបានគេជួបប្រទះ/បរិភោគ ពេញមួយឆ្នាំផងដែរ ។
នំគម
នំគម
(រូប ខ) ត្រូវបានគេវេចក្នុងស្លឹកចេក ដែលមានស្នូលខាងក្នុងធ្វើពី
ល្ង ស្ករ សាច់ដូង ឬ សណ្តែកបាយ លាយជាមួយស្ករ
ដែលសម្បកខាងក្រៅធ្វើពីម្សៅអង្ករដំណើប ។
ពិធីបុណ្យ: ជានិច្ចកាលតែងតែយកមកប្រើរួមគ្នាជាមួយនំអន្សមជ្រូក និងនំអន្សមចេក នៅក្នុងពិធីផ្សេងៗ ។
បរិភោគ/ប្រើប្រាស់: គេក៏តែងប្រទះឃើញមាននំប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ ។
នំបត់
នំបត់
(រូប គ) ស្រដៀងទៅនឹងនំគម
ប៉ុន្តែគេមិនប្រើស្ករជាគ្រឿងផ្សំសម្រាប់ធ្វើស្នូលទេ
គឺគេយកអំបិលលាយជាមួយសណ្តែកបាយ សាច់ជ្រូក ម្រេច និងខ្ទឹម
ធ្វើជាស្នូល ។
ពិធីបុណ្យ: ការរៀបចំវេចនំប្រភេទនេះ ជាទូទៅគេវេចក្នុងពេលដំណាលគ្នាជាមួយនំគម សម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗ ។
បរិភោគ/ប្រើប្រាស់: គេក៏តែងប្រទះឃើញមាននំប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ ។
នំជាល
នំជាលធ្វើពីម្សៅអង្ករដំណើបថ្មីៗលាយជាមួយស្ករ រួចយកទៅចម្អិន និងចាក់ចូលក្នុងកន្ទោងស្លឹកចេក ។
ពិធីបុណ្យ: ការរៀបចំវេចនំប្រភេទនេះ ជាទូទៅគេវេចក្នុងពេលដំណាលគ្នាជាមួយនំគម ។
បរិភោគ/ប្រើប្រាស់: គេក៏តែងប្រទះឃើញមាននំប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ ។
នំចាំង
នំចាំងមានពីរប្រភេទគឺនំចាំងប្រៃ និងនំចាំងផ្អេម ។
- នំចាំងប្រៃ: ធ្វើដោយយកម្សៅអង្ករដំណើបខ្ចប់ក្នុងស្លឹកឫស្សី
- នំចាំងផ្អែម: ធ្វើដោយប្រើម្សៅអង្ករដំណើបខ្ចប់ក្នុងស្លឹកចេក
ពិធីបុណ្យ: នំប្រភេទនេះត្រូវបានគេធ្វើយ៉ាងពិសេសសម្រាប់ពិធីបុណ្យសែននំចាំង ដែលជាទូទៅគេប្រារឰឡើងក្នុងខែឧសភា-មិថុនា ។
បរិភោគ/ប្រើប្រាស់: គេក៏តែងប្រទះឃើញមាននំប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ ។
នំលោកខែ (នំវេចកោរ)
នំលោកខែមាន
ពណ៌ស និងរាងមូលដូចព្រះខែ ធ្វើពីម្សៅដែលបានមកពីអង្ករដំណើប
ដោយមានស្នូលខាងក្នុង (ស្នូលសណ្តែកបាយ ឬ ល្ងផ្អែម ជាដើម ៘) ។
នំប្រភេទនេះ គេធ្វើដោយប្រើម្សៅអង្ករដំណើបដុត ។
ពិធីបុណ្យ: នំប្រភេទនេះត្រូវបានគេធ្វើយ៉ាងពិសេសសម្រាប់ពិធីបុណ្យសែនលោកខែ ឬ វេចកោរ (ជាពិធីបុណ្យចិន-ខ្មែរ) ។
បរិភោគ/ប្រើប្រាស់: គេក៏តែងប្រទះឃើញមាននំប្រភេទនេះជារៀងរាល់ថ្ងៃផងដែរ ។
នំក្រឡាន
ក្រឡាន
(រូប ង) ធ្វើដោយយកអង្ករដំណើបលាយជាមួយសណ្តែកអង្គុយ
និងសាច់ដូងច្រកចូលទៅក្នុងបំពង់ឫស្សីខ្ចី
បន្ទាប់មកយកវាទៅដុតចម្អិន ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំកន្តំ
នំកន្តំធ្វើដោយយកអង្ករដំណើបលាយជាមួយសណ្តែកអង្គុយ រួចខ្ចប់ទៅក្នុងស្មុគ ដែលធ្វើពីស្លឹកត្នោត រួចយកទៅស្ងោរចម្អិន ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
បាយដំណើប
បាយដំណើបបានមកពីការដាំបាយ ឬចំហុយអង្ករដំណើប និងយកទៅបរិភោគជាមួយសាច់ដូង ល្ង និងពេលខ្លះអាចបរិភោគជាមួយស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
បាយដំណើបសង់ខ្យា
បាយដំណើបសង់ខ្យាបានមកពីការដាំបាយ ឬ ចំហុយអង្ករដំណើប និងយកទៅបរិភោគជាមួយសង់ខ្យា ដែលមានគ្រឿងផ្សំពីពងមាន់ ខ្ទិះដូង និងស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
ទ្រៀបបាយ
ទ្រៀបបាយ
បានមកពីការដាំបាយ ឬចំហុយអង្ករដំណើប រួចលាយច្របល់ជាមួយស្ករ
ហើយចាក់ជាផែនលើថាសធំៗ បន្ទាប់មកគេកាត់ជាដុំតូចៗ
ដោយបរិភោគជាមួយសាច់ដូង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំផ្លែអាយ
ផ្លែអាយ
ជានំធ្វើពីម្សៅអង្ករដំណើបលញ់ជាដុំមូលតូចៗ ដូចផ្លែឈៀរ៍
ដែលមានដុំស្ករត្នោតរឹងជាស្នូលខាងក្នុង
បន្ទាប់មកយកទៅស្ងោរចម្អិន ។
វាមានទឹកស្ករផ្អែមស្រាប់សម្រាប់បរិភោគ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំពពាយ
ពពាយ
ជានំធ្វើពីម្សៅអង្ករដំណើប សូនជាដុំមូលតូចៗ ដូចផ្លែឈៀរ៍
ដែលមានស្នូលសណ្តែកបាយស្ងោរឆ្អិនពីក្នុង
បន្ទាប់មកយកទៅស្ងោរចម្អិន ។ នំនេះបរិភោគជាមួយទឹកស្ករ សាច់ដូង
និងល្ង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំក្រូច
នំក្រូច
ធ្វើពីម្សៅអង្ករដំណើប រាងដូចផ្លែក្រូច
ដែលមានស្នូលសណ្តែកបាយស្ងោរខាងក្នុង
ហើយត្រូវបានចម្អិនដោយយកទៅបំពងខ្លាញ់ ឬប្រេង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំពងអន្សង
នំពងអន្សង
ធ្វើពីម្សៅអង្ករដំណើប មានទំហំ និងរាងដូចជាស៊ុត
ដែលមានស្នូលសណ្តែកបាយស្ងោរខាងក្នុង ហើយត្រូវបានចម្អិន
ដោយយកទៅបំពងខ្លាញ់ ឬប្រេង ។ នៅពេលវាឆ្អិន
គេយកវាទៅប្រឡាក់ស្ករពីក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំខ្សែជីវ (នំវេញ នំខ្ញី)
នំខ្សែជីវ ឬ នំវេញ ឬ នំខ្ញី ធ្វើ
ឡើងដោយយកម្សៅអង្ករដំណើបធ្វើឱ្យទៅជារាងខ្សែពួរអង្កាញ់ៗពីរ
និងយកទៅបំពងប្រេង ។ នៅពេលវាឆ្អិន
គេយកវាទៅប្រឡាក់ស្ករពីក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំកង
នំកង
ធ្វើឡើងដោយម្សៅអង្ករដំណើបធ្វើឱ្យទៅជារាងកងដៃ និងយកទៅបំពង ។
នៅពេលវាឆ្អិន គេយកវាទៅប្រឡាក់ស្ករតាំងម៉ែពីក្រៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំលម្អងចេក
នំលម្អងចេកធ្វើពីម្សៅអង្ករដំណើបស្ងួត រោយលើខ្ទះក្តៅ ហើយបន្ទាប់មកចាក់សាច់ដូងផ្អែមច្របល់ចូលជាមួយ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំក្រៀប
នំក្រៀបធ្វើពីម្សៅអង្ករដំណើបស្ងួត ដោយយកទៅអាំងក្នុងខ្ទះធំៗ ប៉ុន្តែមានរាងស្តើងៗ និងមូលដូចឆត្រ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំចាក់ចុល
នំចាក់ចុលធ្វើពីម្សៅអង្ករដំណើបស្ងួតផ្អែម ដោយគេយកទៅបំពង ឬបង់ក្នុងខ្លាញ់ក្តៅ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំបាញ់នឿក
នំបាញ់នឿក
ធ្វើពីម្សៅអង្ករដំណើប សូនជាគ្រាប់មូលៗ ដូចផ្លែក្រូច
ដែលមានស្នូលប្រៃខាងក្នុងផ្សំពីសណ្តែកបាយស្ងោរ ត្រូវបានគេធ្វើ
និងយកទៅស្ងោរចម្អិនក្នុងទឹកពុះ ។ នំប្រភេទនេះ
គេបរិភោគដោយលាយជាមួយទឹកស្ករ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
នំអ៊ី
នំអ៊ីស្រដៀងគ្នាទៅនឹងនំបាញ់នឿកដែរ ប៉ុន្តែវាមានទំហំតូចជាង (ដូចផ្លែឈៀរ៍) និងគ្មានស្នូកខាងក្នុង ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ ហើយជាទូទៅធ្វើនំប្រភេទនេះ ត្រូវបានគេធ្វើសម្រាប់បរិភោគជាមួយនំបាញ់នឿក ។
តាប៉ែ
តាប៉ែធ្វើពីអង្ករដំណើបស្ងោរ ឬចំហុយ ដោយយកទៅច្របល់ជាមួយមេដំបែ ហើយបន្ទាប់មក គេយកទៅសូនជាដុំមូលតូចៗ ។
បរិភោគ/ប្រើប្រាស់: រាល់ថ្ងៃ
ដកស្រង់ពីសៀវភៅដំណាំស្រូវនៅកម្ពុជា (២០០៧) by ឈូកខ្មែរ
Labels:Articles
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
Buddhist Books
Popular Posts
-
បទសរភញ្ញ អរហន្តតថាគត ជ្រាបគ្រប់បទស្វែងគុណធំ ទ្រង់ជាលោកុត្តម ច្...
-
នមោមេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសីនំ តណ្ហង្គរោ មហាវីរោ មេធង្គរោ មហាយសោ សរណង្ករោ លោកហិតោ ទីបង្ករោ ជុតិន្ធរោ កោណ្ឌញ្ញោ ជនបាមោក្ខោ ម...
-
មង្គល ៣៨ ប្រការ ១ ការមិនសេពគប់បុគ្គលពាល កុំគប់មិត្ត ដែលពាល សណ្តានជួ នឹងនាំតួ ស្អុយខូច ហិនអន្តរាយ ទោះត្រឹមគិត សោគ្រោក ចិត្តខ្វល់...
-
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
-
ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្...
-
កម្ម បទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសល...
-
បុណ្យមាឃបូជា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូ...
-
នំ (ន.) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើម ចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏...
-
ពិធីបុណ្យកឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិប...
-
កម្រងឯកសារស្តីពីបុណ្យដារលាន ចងក្រងដោយក្រសួងកសិកម្ម ក- សេចក្តីផ្តើម សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជ...
0 comments:
Post a Comment