ធម្មបទ Dhammapada
DHAMMA TALKS
បុណ្យប្រពៃណីខ្មែរ
Powered by Blogger.
អត្តបទ ARTICLES
គាថាផ្សេងៗ VERSES
រឿង STORIES
PALI CHANTINGS
Thursday, May 19, 2016
កូនខ្មែរមួយចំនួនមិនទាន់ យល់ច្បាស់ពីពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ នៅឡើយទេ
ដោយ ជលស័យ -
ពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌
គេតែងតែឮវាជាញឹកញាប់ ក៏ប៉ុន្តែ
កូនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និង
ចែកឲ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។
រហូតមានអ្នកខ្លះបានប្រើប្រាស់ពាក្យទាំងនេះ មិនបានយល់ពីវា
ដោយគ្រាន់តែឮគេថា និងកាត់ន័យយល់ដោយខ្លួនឯងទៀតផង។
នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀន កាន់ក្រឹត្យ វិន័យឲ្យបានប្រាំសាខា ធំៗ គឺ ៖
តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?
ឯកសារយោង ៖ Wikipedia
ប្រែសម្រួលដោយ ៖ ជលស័យ
រក្សាសិទ្ធិដោយ ©ខេមបូមេក
អ្វីទៅដែលហៅថាសុភាវធម៌?
សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ ក្រឹត្យក្រម ពាក្យទូន្មានណែនាំ ច្បាប់ វិន័យ)សុភាវធម៌ មានន័យថា ជាក្រឹត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីឲ្យមនុស្ស មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។ ហើយសុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ និងគុណធម៌។
តើអ្វីទៅសុជីវធម៌?
សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌(ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត ឲ្យប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖
- ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា ឲ្យសមសួន តាមវ័យ ឋានៈ និងទីកន្លែង ជាដើម
- ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន
- ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ដែលមានចែង សម្រាប់រក្សាសណ្ដាប់ធ្នាប់ វិន័យ និងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។
តើអ្វីទៅសីលធម៌?
កន្លងមក ខ្មែរយើងខ្លះ ចំណាំនាំគ្នាប្រើពាក្យនេះ តាមសម័យប៉ុលពត ដែលគេប្រើពាក្យនេះ សំដៅទៅលើ ចំណងរវាងបុរសនិងស្ត្រី។ តែពេលនេះ យើងសិក្សាអំពីអត្ថន័យពិតប្រាកដ របស់ពាក្យសីលធម៌។សីលធម៌ = សីល (ដំណើរប្រព្រឹត្ត វៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឧិវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)សីលធម៌ សំដៅទៅលើ វិន័យក្រឹត្យក្រម សម្រាប់អប់រំខ្លួន ឲ្យប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់ ។តើសីលធម៌មានអ្វីខ្លះ?
នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀន កាន់ក្រឹត្យ វិន័យឲ្យបានប្រាំសាខា ធំៗ គឺ ៖
- មិនគិត មិនប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬសេចក្ដីសុខ របស់ខ្លួន ឬ របស់អ្នកដទៃ ដោយ កាយ វាចា ចិត្ត និងគំនិត។
- មិនលួចកេងប្រវ័ញ្ច លើអ្នកដទៃ ដើម្បីប្រយោជន៍ របស់ខ្លួន ដោយការប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត និងគំនិត
- មិនភូតភរ កុហកបោកប្រាស់ មិនបំផ្លើសការពិត ឲ្យកើតមាន សៅហ្មង ឬ អន្តរាយ
- មិនសេពគ្រឿងស្រវឹង ដែលធ្វើឲ្យបាត់សតិស្មារតី លែងស្គាល់ ខុសត្រូវ ល្អអាក្រក់ សុចរិត ទុច្ចរិត
- មិនប្រព្រឹត្តខុស នៅក្នុងវិន័យផ្លូវភេទ មិនក្បត់ភក្ដីភាព ចំពោះស្វាមីភរិយា មិនបង្ក អនាធិបតេយ្យ ផ្លូវភេទ ដោយប្រការណាមួយឡើយ
តើគុណធម៌ ជាអ្វី?
គុណធម៌ = គុណ(ដំណើរ ធ្វើឲ្យចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) +ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)គុណធម៌មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។
តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅ ជាឧទាហរណ៍?
- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមាន ការខ្វះខាត ជាដើម។
- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។
- ការនិយាយស្ដីលើកកម្លាំងចិត្ត
- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា
- ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន ឬសង្គមជាតិ ឲ្យចេះជួយខ្លួនឯង ឲ្យរៀនស្វែងរកផ្លូវប្រសើរ ក្នុងជីវិត
- ការមានសេចក្ដីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាច ជួយខ្លួនឯងបាន
- ការផ្ដល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស ឲ្យចាកផុត ពីការប្រព្រឹត្ត អំពើអាក្រក់ ជាដើម។
ឯកសារយោង ៖ Wikipedia
ប្រែសម្រួលដោយ ៖ ជលស័យ
រក្សាសិទ្ធិដោយ ©ខេមបូមេក
Labels:Articles
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
Buddhist Books
Popular Posts
-
បទសរភញ្ញ អរហន្តតថាគត ជ្រាបគ្រប់បទស្វែងគុណធំ ទ្រង់ជាលោកុត្តម ច្...
-
នមោមេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសីនំ តណ្ហង្គរោ មហាវីរោ មេធង្គរោ មហាយសោ សរណង្ករោ លោកហិតោ ទីបង្ករោ ជុតិន្ធរោ កោណ្ឌញ្ញោ ជនបាមោក្ខោ ម...
-
មង្គល ៣៨ ប្រការ ១ ការមិនសេពគប់បុគ្គលពាល កុំគប់មិត្ត ដែលពាល សណ្តានជួ នឹងនាំតួ ស្អុយខូច ហិនអន្តរាយ ទោះត្រឹមគិត សោគ្រោក ចិត្តខ្វល់...
-
ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
-
ទស្សនៈអប់រំសីលធម៌របស់ ព្រះពុទ្ធសាសនា មនុស្សលោកទូទៅ ដែលកំពុងរស់នៅលើពិភពលោក មានជាតិសាសន៍ ពណ៌សម្បុរប្រពៃណី វប្បធម៌ ភាសា សាសនា ជំនឿផ្...
-
កម្ម បទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសល...
-
បុណ្យមាឃបូជា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូ...
-
នំ (ន.) ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើម ចម្អិនឲ្យនៅស្រស់មានទឹកឬគោកក៏មាន ឲ្យក្រៀមក៏...
-
ពិធីបុណ្យកឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិប...
-
កម្រងឯកសារស្តីពីបុណ្យដារលាន ចងក្រងដោយក្រសួងកសិកម្ម ក- សេចក្តីផ្តើម សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជ...
0 comments:
Post a Comment