Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Saturday, August 30, 2014

ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ

សម្ដេច​ព្រះសង្ឃរាជ ជួន ណាត
១. ខ្មែរ​អើយ  ចូរ​ចាំ​ជាក់​ថា  តាម​សាវតារ  ជាតិ​ខេមរា  ធ្លាប់​តែ​ថ្កើង  ទឹក​ដី​ខ្មែរ​ធំ  ទូលំ​ទូលាយ  សព្វសាយ​រុងរឿង  គេ​ឯង តែង​លើក​តម្កើង  តម្កល់​ជាតិ​យើង   ចាត់​ទុក​ឡើងជា​ជាតិ​ច្បង ។
២. អារ្យធម៌  ខ្ពង់ខ្ពស់​ឆើតឆាយ  បាន​ចេញផ្សព្វផ្សាយ  គ្រប់​ទិស​ទាំង​ឡាយ  ចុង​បូព៌ា សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា ជា​គោលការណ៍
ខ្មែរ​ផ្សាយ​ទៅ ។
៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង តម្លៃ នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង
តាម​សាវតារ ។
ជួន ណាត
—————
ប្រមាទ និង មិន​ប្រមាទ

អប្បមា ទោ អមតំ បទំ             បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ                  យេ បមត្តា យថាមតា។

សេចក្ដី​មិន​ប្រមាទ គឺ​ការ​មិន​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​អមតនិព្វាន, សេចក្ដី​ប្រមាទ គឺ​ការ​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​មច្ចុ គឺ​ការ​ស្លាប់​កើត - កើត​ស្លាប់ ជន​ទាំង​ឡាយ​ណា​មិន​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​មិន​ស្លាប់ ជន​ទាំង​ឡាយ​ណា​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាកគតិ
រី​ក្ដី​ប្រយ័ត្ន              មិន​ឲ្យ​ភ្លាំងភ្លាត់               វិបត្តិ​ស្មារតី
ជា​ផ្លូវ​អម្រឹត            វិសិដ្ឋ​ឥត​ភ័យ                ឥត​ទុក្ខ​សោក​អ្វី
កើត​មាន​ទៀត​ឡើយ។
រី​ក្ដី​ប្រហែស           ស្មារតី​ភ្លេច​ធ្វេស             គំនិត​តោះតើយ
ជា​ផ្លូវ​មច្ចុ               ស្លាប់​កើត​ឥត​ស្បើយ       ឥត​កោះ​ឥត​ត្រើយ
វិល​កើត​វិល​ស្លាប់។
នរូ​អ្នក​ណា            មាន​ចិត្ត​ក្លៀវក្លា               ប្រញឹក​ប្រញាប់
ខំ​ប្រឹង​ប្រព្រឹត្ត        ពិត​តាម​ធម៌​ច្បាប់             អ្នក​នោះ​ទោះ​ស្លាប់
ហើយ​ដូច​នៅ​រស់។
នរូ​អ្នក​ណា            អាប់​ឥត​ប្រាជ្ញា                ប្រមាទ​ស្រស់​ៗ
ភ្លេច​ភ្លាត់​ស្មារតី      រាល់​ថ្ងៃ​ទាំង​អស់             អ្នក​នោះ​នៅ​រស់
ដោយ​ដក​ដង្ហើម។
ព្រះពុទ្ធ​ទ្រង់​ប្រាប់   ថា​ដូច​ជា​ស្លាប់                ស្រេច​ហើយ​គួរ​ខ្ពើម
ទោះ​បី​នៅ​រស់        ដោយ​សារ​ដង្ហើម           អ្នក​ប្រាជ្ញ​លោក​ឆ្អើម
ស្ទើរ​ក្អួត​ចង្អោរ។
ជន​ផង​គួរ​គិត        គួរ​ផ្ចង់​គំនិត                   គួរ​កាត់​គួរ​កោរ
គួរ​គេច​ចៀសវាង   គួរ​រាង​គួរ​ស្ងោរ                រំងាស់​ចិត្ត​ចោរ
លួច​ប្លន់​កុសល។
យើង​ជា​សាមញ្ញ     នៅ​មាន​ក្ដី​ក្នាញ់             គ្នាន់​ខឹង​រចល់
ក៏​ពិត​មែន​ហើយ     ប៉ុន្តែ​កុំ​ខ្វល់                   គួរ​ប្រឹង​តម្កល់
ចិត្ត​កុំ​ប្រមាទ។
គួរ​ប្រុង​ប្រយ័ត្ន        ស្មារតី​កុំ​ភ្លាត់                កុំ​ភ្លេច​ឱវាទ
អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះ​ជា​អាទិ៍           កុំ​ឲ្យ​ឃ្លៀងឃ្លាត
ចាក​ធម៌​សុចរិត៕៚
វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ២៥១២ - ១៩៦៨
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. - អ.ម.រ.
ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

កូនលាទៅបួស

១. ហត្ថកូនប្រណម្យ ក្រាបថ្វាយបង្គំ លោកពុកអ្នកម្តាយ ជាព្រហ្មបង្កើត រូបកូនទាំងឡាយ កកើតរូបកាយ ព្រលឹងវិញ្ញាណ

 ២. ពុកម៉ែមានគុណ គុណលោកសែនធ្ងន់ ពន់រែកពុំបាន ទោះភ្នំសមុទ្រ មាសប្រាក់ប៉ុន្មាន ពុំអាចប្រៀបបាន ស្មើគុណមេបា

 ៣. តាំងពីក្នុងផ្ទៃ រូបអ្នកម្តាយថ្លៃ ចិញ្ចឹមបុត្រភ្ងា ទោះញើសនិងឈាម ស្រក់ពេញពសុធា ឥតដែលរួញរា ពោលពាក្យថាហត់ ។ 

 ៤. ឱ្យតែកូនបាន រស់សុខក្សេមក្សាន្ត ទោះពុកម៉ែអត់ ធ្វើការយប់ថ្ងៃ ទាំងដើរទាំងរត់ មិនដែលពោលហត់ 

៥.ពុកម៉ែលំបាក ធ្វើការឥតស្រាក ញើសហូរជោគកាយ ទាំងក្តៅរងា ភ្លៀងផ្គរឥតណាយ ឈាមដូរយកបាយ 

 ៦. បើទោះម៉ែអត់ ពុកខំស្វែងរត់ រកបុលខ្ចីចែក ការងារគ្រប់យ៉ាង គ្មានអ្នករំលែក ទ្រាំស្រក់ទឹកភ្នែក ទោះឈឺឬជា ។

 ៧. ម៉ែអើយកូនខុស ពុកអើយអត់ទោស ឱ្យកូនពុំងារ ហេតុកូនមិនដឹង កូនខ្លាចកម្មពៀរ រូបកូនគ្រប់គ្នា សូមខមាទោស ។ 

 ៨. ទោសតាមផ្លូវកាយ មារយាទរាយមាយ មាក់ងាយធ្លោយថ្លោះ កិរិយាឆ្គាំឆ្គង ចចេសរឹងរូស ទទឹងទាំងខុស ហួសជាតិកូនម្តាយ ។
 ៩. ទោសផ្លូវវាចា ជេស្តីឡូឡា វាចារាយមាយ ទ្រគោះបោះបោក ជេខឹងឥតស្រាយ មិនគិតវែងឆ្ងាយ ជេរម្តាយឪ ពុក ។

 ១០.រីឯផ្លូវចិត្ត ភ្លេចភ្លាំងឥតគិត គំនិតអាក្រក់ គិតថាខ្លួនត្រូវ មួម៉ៅជំទាស់ ប្រកែករកឈ្លោះ យល់ខុសឥតស្បើយ ។  

១១.ទោសទាំងអស់នោះ កូនបានធ្វេខ៉្វីស នឹកឃើញអស់ហើយ ឱះឱ! ពុកម៉ែ ទុក្ខកូនឥតស្បើយ ឱពុកម៉ែអើយ! សូមលោកលើកទោស ។  

១២.កូនសូមវន្ទា ក្រាបសំពះលា ពុកម៉ែទៅបួស ដើម្បីលាងបាប កូនសូមសាងផ្នួស សន្សំបុណ្យជួស បួសជូនពុកម៉ែ ។  

១៣.សូមរាល់អានិសង្ស កូនបានផ្ចិតផ្ចង់ បួសជាសាមណេរ និងសីលវតី ហើយណាអ្នកមេ កូនជូនពុកម៉ែ ដោយក្តីស្នេហ៍ស្និទ្ធ  

១៤.សូមលោកបានសុខ កុំបីមានទុក្ខ ស្រណុកកាយចិត្ត កូនចេញមកបួស សូមពុកអាណិត សូមម៉ែពេញចិត្ត អនុមោទនាផង.
កើតមកជាមនុស្ស
-កើតមកជាមនុស្ស   កុំរឹងកុំរូស  កុំធ្វើជនពាល កុំបោក 
 កុំប្រាស កុំឆ្កឹះកុំឆ្កៀល កុំដើរតិះដៀល មិនធ្វើការងារ ។
 
-កើតមកជាមនុស្ស កុំលង់កុំលុះ អំពើពាលា កុំដើរលួចប្លន់
នោះអន់គ្រប់គ្រា   ចាប់បានវេទនា ជាប់គុកច្រវាក់ ។
 
-កើតមកជាមនុស្ស កុំមានចិត្តទ្រុស្ត កុំដើរកាប់ចាក់ កុំធ្វើជាចោរ
សាមាន្យអបលក្ខណ៍  គេបាត់លុយកាក់ គេជេរផ្ដាសា។
 
-កើតមកជាមនុស្ស   កុំគិតតែគូស ផ្លូវខុសនោះណា លួច គោ គ្របី
ម្ខាស់គេឈឺផ្សា កុំចិត្តឬស្យា ប្រហារគេឯង ។
 
-កើតមកជាមនុស្ស កុំឲ្យពន្យុះ កុំដើរលេងល្បែង កុំផឹកប៉ោឡែ
ដេកដួលគេសែង  គ្រួសារចំបែង ព្រោះក្រែងខ្លួនស្លាប់។

-កើតមកជាមនុស្ស កុំដើរជជុះ ឲ្យគេឈឺចាប់ កុំធ្វើអាក្រក់
ថ្ងៃក្រោយគង់យ៉ាប់ កុំអុជអាលប្រាប់ កើតរឿងឈ្លោះគ្នា ។
 
-កើតមកជាមនុស្ស ចេះបែងចែកពុះ គ្រប់ពេលវេលា
ប្រព្រឹត្តតែល្អ  រួបរួមសាមគ្គឺ នោះទើបយូរយា ស្គាល់ត្រើយ សុខសាន្ត ។
 
-កើតមកជាមនុស្ស ដើរតាមគំនូស ចាស់ ពី បុរាណ កាន់យកសីលទាន
ធម៌អាថ៌ជាប់ប្រាណ ដើរតាមលំអាន   ព្រះ ពុទ្ធប្រដៅ ។

0 comments:

Post a Comment

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews