Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Showing posts with label ធម៌សូត្រ Chantings. Show all posts
Showing posts with label ធម៌សូត្រ Chantings. Show all posts
Friday, August 29, 2014
              ​ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា
ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។
ឯវមេ សុត្តំ
(សូត្រនេះឈ្មោះមង្គលសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា)
ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងវត្តជេតពន ជាអារាមរបស់អានាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។
អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា
យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ
លំដាប់នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្មមញ៉ាំងវត្តជេតពន ជុំវិញទាំងអស់ឲ្យភ្លឺស្វាង ហើយព្រះដ៏មានព្រះភាគទ្រង់
គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះព្រះអង្គដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ
Monday, August 25, 2014


​​​​​​​​​​​​​​​​​​​         បទសរភញ្ញ       
អរហន្តតថាគត ​​                   ជ្រាបគ្រប់បទស្វែងគុណធំ   ទ្រង់ជាលោកុត្តម   ច្បាងជាងសព្វគ្រូលើសលន់។
ជាសាស្តានៃលោក                 ចេះឥតស្ទោកទូន្មានជន ​    ខ្ញុំវន្ទាបន្ទន់           ទ្រង់ដែលជនគួរបូជា ។
ព្រះធម៌នៃសាស្តា                 ឧបមាដូចពន្លឺ                   តែងធ្វើលោកឲ្យភ្លឺ  ចាកងងឹតឲ្យសូន្យផុត ។
ដែលប្រាជ្ញសម្គាល់អាង ​​          ថាតំណាងសព្វញ្ញុពុទ្ធ   ​​     ខ្ញុំវន្ទាលំអុត          ធម៌នោះសុទ្ធជនបូជា         ។
សាវ័កព្រះសុគត                   ស្អាតហ្មត់ចត់វិសេសថ្លា     បា្រថ្នាត្រៃសិក្ខា      លោកសិក្សាធម៌ឧត្តម  ។
ជាសង្ឃថ្នាក់ខាងលើ              មិនអើពើលោកធម្ម          ខ្ញុំវន្ទាប្រណម្យ        សង្ឃឧត្តមជនបូជា។
ដោយអំណាចវន្ទា                 ត្រៃរតនាជាអម្ចាស់          សូមឲ្យពុទ្ធសាសន៍   លូតលាស់ក្រាស់ចម្រើនផង។
សូមឲ្យសង្ឃព្រមព្រៀង           កុំឲ្យល្អៀងខុសគន្លង        សូមសាធុជនផង     កុំមានហ្មងបានសុខសាន្ត ។
ដោយតេជៈត្រៃរ័តន៍               ខ្ញុំប្រណិប័តន៍ដោយគោរព សូមឲ្យការរៀនគ្រប់   ​របស់ខ្ញុំបានវឌ្ឍនា  ។
ដោយអំណាចអានុភាព          ដែលខ្ញុំក្រាបថ្វាយវន្ទា      សូមឲ្យការសិក្សា       របស់ខ្ញុំសម្រេចឆាប់  ។
ដោយអំណាចត្រៃរ័តន៍            មានពុទ្ធរ័តន៍ជាប្រធាន​ ប្រសិនបើកើតមាន អន្តរធានចង្រៃរោគ  ។​​     សូមឲ្យវិនាសខ្ពោក                       កុំសល់រោគតិចតួចឡើយ ៕
ធម៌ថ្វាយបង្គំព្រះបាំ្រព្រះអង្គ
ឧកាសខ្ញុំសូមវន្ទា                   នូវព្រះឈ្នះមារ                             ទាំងបាំ្រព្រះអង្គ  
សូមយាងព្រះបារមី               ម្ចាស់ថ្លៃមកគង់                     នៅនាកំឡុងទីស្ថាននេះណា។     
ព្រះកុក្កសន្ធោ                      ព្រះកោនាគមនោ                   ព្រះកស្សបោ                        
ព្រះសមណគោត្តម      ​​          បរមពុទ្ធោ                          ​​ព្រះមេតេយ្យោ ព្រះពោធិសត្វថ្លៃ   ។
ព្រមទាំងព្រះធម៌                   ជ្រាលជ្រៅបវរ                       ប្រសើរពេកក្រៃ       
បាំ្របីម៉ឺនបួនពាន់                   ព្រះធម្មក្ខន្ធនេះនៃ                 របស់ព្រះជិនស្រីទីទៃរាល់អង្គ ។
ព្រមទាំងព្រះសង្ឃ                 ប្រសើរសីលទ្រង់                  ជាបុត្តព្រះពុទ្ធ
លះកាត់តណ្ហា                     ប្រសើរបំផុត                                 ខ្ញុំសូមលំអុតកាយវាចាចិត្ត ។          
ដោយតេជៈខ្ញុំ                        លើកហត្ថបង្គំ                     ត្រៃរតនា                  
សូមកំចាត់បង់                     សត្រូវនានា                         ទុក្ខសោករោគាវិនាសទៅហោង ៕
អដ្ឋមហាឋាន (ឋានធំ៨កន្លែង )
(បឋ្យាវត្ត)
ឋានធំទាំងឡាយ៨កន្លែង                           ជាទីស្ងប់ស្ងែងដល់ពពួកសត្វ
ទី១ឧទ្យានជាឋានព្រៃស្ងាត់                         គឺព្រៃសាលរតន៍ដែលទ្រង់ប្រសូត។
ទីពីរប្រសើរដែលទ្រង់ប្រសូត                       ត្រាស់ក្រោមដើមពោធិព្រឹក្សឧត្តម
ទីបីកន្លែងដែលព្រះបរម                                       ​​សម្តែងព្រះធម៌ឈ្មោះធម្មចក្រ ។
ប្រោសភិក្ខុបាំ្រអង្គគឺបញ្ចវ-                           គ្គីយ៍ដែលជាអ្នកបម្រើព្រះអង្គ
ដោយព្រះទ័យថ្លៃមិនអាចលះបង់                  ហើយយាងតម្រង់ពីដើមជ្រៃទ។
ទី៤គឺទីដែលទ្រង់គង់នៅ                            ក្នុងឋានព្រៃជ្រៅឈ្មោះបាលិលេយ្យ
ទីនោះគ្មានមនុស្សមានតែសត្វព្រៃ                  គឺដំរីថ្លៃបម្រើព្រះអង្គ ។
ទី៥គឺទីដែលព្រះពុទ្ធអង្គ                             ផ្ចាញ់សត្វទ្រនង់នាឡាគីរី
ទីនោះមានមនុស្សបែកពួកជាទ្វី​​​                     ទៅមើលពិធីនៃព្រះសម្ពុទ្ធ។
ទី៦កាលអង្គព្រះសព្វញ្ញុត-                                    ញ្ញាណជាម្កុដត្រៃលោកាចារ្យ
ផ្ចាញ់ពួកនិគ្រន្ថដោយបាដិហារ្យ                    ឈ្នះល្បីអស្ចារ្យគ្មាននរណាដល់
ទី៧កាលអង្គព្រះទសពល​​​​​                                    គង់លើមណ្ឌលថ្មព្រះឥន្រ្ទា
ទ្រង់បានសម្តែងនូវព្រះធម្មា​​                         បា្រកដនាមថាធម៌អភិធម្ម  ។
សងគុណមាតាដែលមានគុណធំ                   លើព្រះបរមសម្ពុទ្ធថ្លៃថ្លា
ទី៨កាលអង្គនៃព្រះសាស្តា                          ផ្ទុំក្រោមសាលៈព្រឹក្សទាំងគូ។
ពេលនោះឯងហើយព្រះសព្វញ្ញូ                     ព្រះអង្គជាគ្រូយាងចូលនិញ្វន
ឋានធំបាំ្របីកន្លែងនេះមាន                          ប្រតិស្ឋានជម្ពូទ្វីបា ។
ជាទីដែលមនុស្សនិងពួកទេវតា                     មានចិត្តជ្រះថ្លាឆ្ពោះទៅយង់យល់​
ខ្ញុំសូមឧនកាយបង្គំឆ្ពោះដល់                        ឋានធំនិមល៨នោះឯង
សូមសុខចម្រើនកើនយូរអង្វេង                     ទុក្ខទោសចម្បែងកុំកើតមានឡើ៕
  បទថ្វាយផ្កា
យើងខ្ញុំមានចិត្តត្រេក              អរពន់ពេកកើតជ្រះថ្លា
នាំគ្នាបូជាផ្កា                        ថ្វាយសាស្តាដោយគោរព  ។

ដើម្បីយកផល្លា           ​​          និងលោះលាខ្លួនចាកភព
ចាកភ័យចាកឧបទ្រព្យ           ដោយសារម្លប់បុណ្យសាសនា ។

ទើបបេះយកផ្កាឈើ               មកក្រងធ្វើភួងមាលា
មានពណ៌ក្លិនផ្សេងគ្នា            សូមបូជាថ្វាយព្រះពុទ្ធ ។

ព្រះធម៌និងព្រះសង្ឃ               ប្រសើរអង្គសីលបរិសុទ្ធ
ត្រ័យរតន៍នេះខ្ពស់ផុត           ​​  ដែលជាបុណ្យលោកទាំងបី​ ។

ខ្ញុំម្ចាស់ទាំងអស់គ្នា                  តែងកំព្រាទាំងប្រុសស្រី
ព្រាត់ប្រាស់ក្នុងលោកីយ៍          ព្រាត់ស្វាមីព្រាត់ភរិយា  ។

តែងជួបនិងឈឺចាប់                និងក្តីស្លាប់ជាធម្មតា
មានក្តីទុក្ខក្តៅផ្សា                     រកអ្នកណាជួយពុំបាន ។

ដោយតេជៈបូជា                     ភួងមាលាល្អកល្យាណ
ត្រ័យរតន៍ទាំងបីឋាន               សូមឲ្យបានផុតទោសទុក្ខ  ។

ផុតចាស់ ផុតឈឺចាប់  ​​​​          ផុតក្តីស្លាប់តទៅមុខ
សូមឲ្យខ្ញុំបានសុខ                    ក្នុងសម្បត្តិព្រះនិញ្វន  ។

ពាក្យពោលប៉ងបា្រថ្នា              ធ្វើសច្ចាប្រណិធាន
សូមមគ្គផលនិញ្វន                 ​​ឲ្យខ្ញុំបានបា្រកដហោង៕

Thursday, August 21, 2014

នមោមេ សព្វពុទ្ធានំ ឧប្បន្នានំ មហេសីនំ តណ្ហង្គរោ មហាវីរោ មេធង្គរោ មហាយសោ សរណង្ករោ លោកហិតោ ទីបង្ករោ ជុតិន្ធរោ កោណ្ឌញ្ញោ ជនបាមោក្ខោ មង្គលោ បុរិសោសភោ សុមនោ សុមនោ ធីរោ រេវតោ រតិវឌ្ឍនោ សោភិតោ គុណសម្បនោ្ន អនោមទស្សី ជនុត្តមោ បទុមោ លោកបជ្ជោតោ នារទោ វរសារថី បទុមុត្តរោ សត្តសារោ សុមេធោ អប្បដិបុគ្គលោ សុជាតោ សព្វលោកគ្គោ បិយទស្សី នរាសភោ អត្ថទស្សី ការុណិកោ ធម្មទស្សី តមោនុទោ សិទ្ធត្ថោ អសមោលោកេ តិស្សោ ច វទតំ វរោ ផុស្សោ ច វរទោ ពុទោ្ធ វិបស្សី ច អនូបមោ សិខី សព្វហិតោ សត្ថា វេស្សភូ សុខទាយកោ កកុសន្ធោ សត្តវាហោ កោនាគមនោ រណញ្ជហោ កស្សបោ សិរិសម្បន្នោ គោតមោ សក្យបុង្គវោ ។

Wednesday, August 20, 2014
បរាភវសូត្រ
(បទបឋ្យាវត្ត)
បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ ។
យើង​ខ្ញុំ​ទាំង​ឡាយ          មក​សូម​ទូល​សួរ            នូវ​ហេតុ​ដែល​គួរ             ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ            ក​សន្និវាស                   ដែល​នឹង​វិនាស              សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម             ព្រះ​អង្គ​មាន​បុណ្យ           មេត្តា​និមន្ត                   សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច            ដែល​ជា​ប្រធាន               នាំ​សត្វ​…ឲ្យ​មាន…         សេចក្តី​វិនាស។
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី… បរាភវោ​ ។

អ្នក​ដែល​ចម្រើន            គេ​អាច​ស្គាល់​ងាយ            អ្នក​ដែល​អន្តរាយ           គេ​អាច​ស្គាល់​ពិត
អ្នក​ប្រាថ្នា​ធម៌               ល្អិត​ល្អ​ក្នុង​ចិត្ត                  ហើយ​ខំ​ប្រព្រឹត្ត             នឹង​បាន​ចម្រើន។
អ្នក​ដែល​ទ្រូស្តធម៌         ស្អប់​ធម៌​ឥត​កើន                 ឥត​កើន…​ចម្រើន…       វិនាស​ទៅ​មុខ។​

ឥតិ ហេ…តំ… វិជានាម បឋមោ សោ…បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ…បរា…ភវតោ មុខំ។

Tuesday, August 19, 2014

១.យានីធ ភូតានិ សមាគតានិ, ភុម្មានិ [ភូមានិ (ក.)] វា យានិ វ អន្តលិក្ខេ;

សព្ពេវ ភូតា សុមនា ភវន្តុ, អថោបិ សក្កច្ច សុណន្តុ ភាសិតំ។

 

២.តស្មា ហិ ភូតា និសាមេថ សព្ពេ, មេត្តំ ករោថ មានុសិយា បជាយ;

ទិវា ច រត្តោ ច ហរន្តិ យេ ពលិំ, តស្មា ហិ នេ រក្ខថ អប្បមត្តា។

 

៣.យំ កិញ្ចិ វិត្តំ ឥធ វា ហុរំ វា, សគ្គេសុ វា យំ រតនំ បណីតំ;ន នោ សមំ អត្ថិ តថាគតេន, 

ឥទម្បិ ពុទ្ធេ រតនំ បណីតំ;ឯតេន សច្ចេន សុវត្ថិ ហោតុ។

 

៤.ខយំ វិរាគំ អមតំ បណីតំ, យទជ្ឈគា សក្យមុនី សមាហិតោ;ន តេន ធម្មេន សមត្ថិ កិញ្ចិ,

 ឥទម្បិ ធម្មេ រតនំ បណីតំ;ឯតេន សច្ចេន សុវត្ថិ ហោតុ។

Monday, July 1, 2013

 Homage to the Triple Gems
  • Namo tassa bhagavato arahato sammasambuddhassa
  • Namo tassa bhagavato arahato sammasambuddhassa
  • Namo tassa bhagavato arahato sammasambuddhassa
  • Homage to the Blissful One, the Worthy One, the Fully Enlightened One.
  • Homage to the Blissful One, the Worthy One, the Fully Enlightened One.
  • Homage to the Blissful One, the Worthy One, the Fully Enlightened One.

Ti-Sarana

Buddham Saranam Gacchâmi.
Dhammam Saranam Gacchâmi.
Sangham Saranam Gacchâmi.
Dutiyampi Buddham Saranam Gacchâmi.
Dutiyampi Dhammam Saranam Gacchâmi.
Dutiyampi Sangham Saranam Gacchâmi.
Tatiyampi Buddham Saranarn Gacchâmi.
Tatiyampi Dhammam Saranam Gacchâmi.
Tatiyampi Sangham Saranam Gacchâmi.

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews