Powered by Blogger.

គាថាផ្សេងៗ​​ ​ VERSES

នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើសេចក្តីស្ងាប់ឡើយ!.. សូមអោយសព្វសត្វទាំងអស់ បាននូវសេចក្តីសុខ!May all beings be well and happy!..

Showing posts with label បុណ្យប្រពៃណីខ្មែរ. Show all posts
Showing posts with label បុណ្យប្រពៃណីខ្មែរ. Show all posts
Friday, January 20, 2017

បុណ្យមាឃបូជា

    មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធ សាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យ បវារណា (ចេញវស្សា)។ បុណ្យមាឃ បូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះ ពុទ្ធសាសនាឡើងក្នុង លោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុង ចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហា សន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំង អស់។ នៅក្នុង មហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាស នៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យ សមាជិកមហាសន្និបាត ទាំងអស់កាន់យក ជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបាន យល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះ ជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធ សាសនិកជនម្មាក់ៗ ត្រូវ យកមក សិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ :
Monday, August 25, 2014
កម្រង​ឯកសារ​ស្តីពី​បុណ្យដារលាន​ ចងក្រង​ដោយ​ក្រសួង​កសិកម្ម​
​ក​-​ សេចក្តី​ផ្តើម​
​       
        សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​កសិករ ពួកគាត់តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួនផងដែរ​នូវពិធីការ​ព្រះពុទ្ធសាសនា ដោយ​ជា​រៀងរាល់​ឆ្នាំ​បាន​នាំគ្នា​ប្រារឰ​ពិធីបុណ្យ​ផ្សេងៗ ផ្អែក​ទៅតាម​រដូវ​កាល ជំនឿ និង​ធនធាន​ដែល​ពួកគាត់មាន ។​
       ជា​រៀងរាល់ឆ្នាំ ប្រជាកសិករ​ខ្មែរ​គ្រប់​ភូមិ-ស្រុក​​ទូទាំង​ប្រទេស ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ​ បោក​បែន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំ​ក្នុងភូមិ​តែង​តែង​ជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បីអាច​ធ្វើ​បុណ្យដារលាន​បាន ។  ជារួម​ប្រពៃណី​បុណ្យដារលាន ត្រូវបាន​ពុទ្ធបរិស័ទ​ទូទាំងប្រទេស ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​ក្រសួង ស្ថាប័ន ជា​ពិសេស​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​និង​នេសាទ តែងតែ​ប្រារឰ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រក្សា​នូវ​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ ឱ្យបាន​គង់វង្ស ក៏ដូចជា​ការបង្ក​ឱកាស​ដល់​កសិករ​ឱ្យមាន​ការជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ ដើម្បី​ចូលរួម​ផ្លាស់​ប្តូរ​យោបល់​គ្នា​ លើ​ការងារ​បង្កបង្កើនផល​ឆ្នាំកន្លងមក និង​ជា​ពិសេស​ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ បន្ទាប់​ពី​ការចំណាយ​អស់​នូវ​កម្លាំងកាយ កម្លាំងចិត្ត​គ្រប់បែបយ៉ាង ក្រោម​កម្តៅ​ព្រះអាទិត្យ និង​ភ្លៀង​ផ្គរ​ យ៉ាង​ប្តូរផ្តាច់អស់​រយៈពេល​មួយ​រដូវ​នៃ​ការងារ​បង្កបង្កើនផល​របស់​ខ្លួន​ កន្លងមក ។​
Monday, August 18, 2014

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​ របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។
ពិធី​បុណ្យ​កឋិនខុសប្លែកពីបុណ្យដ៏ទៃ ដោយហេតុអ្វីខ្លះ?
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិបត្ដិយ៉ាងយកចិត្ដទុក នេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយើង មានជំនឿទៅលើផលបុណ្យ ផលបាប ដែលជា ទង្វើដែលខ្លួនបានធ្វើ គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ជាមួយគ្នានេះផងដែរ ព្រះពុទ្ធសាសនា បានដើរតួ យ៉ាងសំខាន់នៅក្នុងការអប់រំមនុស្សដែលរស់នៅក្នុងសង្គមទាំងផ្លូវកាយ ទាំងផ្លូវត្ដ ដើម្បីឱ្យមនុស្សទទួលបាននូវសេចក្ដីសុខ ។ លើសពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យធំៗ ជាច្រើនដែលប្រជាពលរដ្ឋខ្មែរយើងតែងតែ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ និងរដូវកាលដែលបានកំណត់ ។
ដើម្បីរួមចំណែកចូលរួមអភិរក្សអក្សរសាស្ដ្រជាតិ ក្នុងមានយើងខ្ញុំជាគណៈកម្មការនិពន្ធនៃ គេហទំព័រ veticar.com នឹងសង្ខេបអត្ថន័យខ្លះៗ ដែលពាក់ព័ន្ធទៅនិងពិធីបុណ្យកឋិន ជាបុណ្យប្រពៃណី ខ្មែរយើង តែងតែប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ ។ តើបុណ្យកឋិនមានភាព ខុសពីបុណ្យដទៃ ? តើបុណ្យកឋិន មានភាពខុសពីបុណ្យដទៃ? តើគេច្រើនប្រារឰឡើងនៅរដូវណា? ហើយមានរយៈពេលប៉ុន្មានថ្ងៃ ? ចាប់ពីថ្ងៃណា ដល់ថ្ងៃណា?
តាមការបង្ហាញពីសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា ៖
បុណ្យ កឋិនទាន គឺជាបុណ្យមួយ ដែលប្រជាជនខ្មែរប្រារឰធ្វើឡើយក្នុងពេលកំណត់មួយ គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែ អសុជ្ស រហូតដល់ថ្ងៃទី ១៥ កើតពេញបូរមី ខែ កត្ដិក ។ ហើយបុណ្យ កឋិនមានលក្ខណៈ ខុសប្លែក ៥ យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។
Sunday, August 10, 2014
បុណ្យ​ភ្ជុំបិណ្ឌ
IMG_1 
បុណ្យ ​ភ្ជុំបិណ្ឌ​ ជាបុណ្យ​ប្រពៃណី​ចម្បង​មួយក្នុង​ចំណោម​បុណ្យ​ប្រពៃណី​ផ្សេង​ៗ​ ​របស់​ប្រជាជន​កម្ពុជា​។  បុណ្យ​នេះមាន​លក្ខណៈ​ជា​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស ញាតិ​សន្តាន ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ​។
- របៀប​ភ្ជុំបិណ្ឌ​របស់​ខ្មែរ
ប្រជាជន ​កម្ពុជាប្រារព្ធ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ រៀងរាល់​ឆ្នាំ​។ ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ហៅ​ថា ថ្ងៃ​កាន់​បិណ្ឌ ហើយ​ថ្ងៃ​១៥​រោច ហៅ​ថា ថ្ងៃ​ភ្ជុំបិណ្ឌ​។
ក្នុង​ឱកាស​កាន់​បិណ្ឌ​នេះចាស់​ព្រឹទ្ធាចារ្យ យាយ​តា ដែល​មាន​សទ្ធា​មុតមាំ​ក្នុង​ព្រះ​ពុទ្ធសាសនា បាន​លះបង់​ផ្ទះ​សំបែង កូន​ចៅ ទៅ​នៅ​វត្ត សមាទាន​សីល​៥ សីល​៨ ឬ​អតិរេក​សីល ចម្រើន​មេត្តា​ភាវនា បម្រើ​ព្រះ​សង្ឃ និង​សំអាត​ទី​អារាម​ជាដើម​។ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នីមួយ​ៗ បាន​បែងចែក​គ្នា​ជា​វេន​ចំនួន​១៤​ថ្ងៃ ឬ ១៤​បិណ្ឌ​។ ក្នុង​បិណ្ឌ​នីមួយ​ៗ នៅ​ពេល​យប់ គេ​ជួបជុំ​គ្នា​ប្រគេន–ជូន​ភេសជ្ជៈ​ចំពោះ​ព្រះ​សង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេសនា​។ ព្រឹក​ឡើង ប្រគេន​យាគូ ភត្តាហារ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ក្រុម​គ្រួសារ ញាតិ​មិត្ត​របស់​គេ ដែល​បាន​ធ្វើ​មរណកាល​ហើយ​នោះ​។ នៅ​យប់​ថ្ងៃ​១៤​រោច គេ​ប្រារព្ធ​ធ្វើ​ពិធី​ដូច​យប់​ថ្ងៃ​កាន់​បិណ្ឌ​ពី​មុន​មក​ដែរ  ប៉ុន្តែ​មាន​លក្ខណៈ​ឱឡារិក​ជាង​។ រី​ឯ​ប្រជាជន និយម​ធ្វើ​នំ​ផ្សេង​ៗ មាន​នំ​អន្សម នំ​គម​ជាដើម សម្រាប់​ប្រគេន​ព្រះ​សង្ឃ សែន​ព្រេន និង​ជូន​ឪពុក​ម្ដាយ ចាស់​ទុំ ញាតិ​មិត្ត​របស់​គេ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​។ ព្រឹក​ឡើង​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ ពុទ្ធបរិស័ទ​វេន​បិណ្ឌ អញ្ជើញ​មក​ចូល​រួម​យ៉ាង​កុះករ ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ និង​បង្សុកូល ដូច​ថ្ងៃ​កាន់​បិណ្ឌ​ដែរ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​លក្ខណៈ​អធិក​អធម​ជាង​ថ្ងៃ​កាន់​បិណ្ឌ​កន្លង​មក​។ នៅ​តំបន់​ខ្លះ ពេល​ល្ងាច​ថ្ងៃ​១៥​រោច គ្រួសារ​នីមួយ​ៗ រៀបចំ​ពិធី​សែនព្រេន​ជូន​ជីដូន​ជីតា​តាម​ទម្លាប់​។ លុះ​ព្រលឹម​ស្រាង​ៗ ថ្ងៃ​១​កើត ខែ​អស្សុជ គេ​រៀបចំ​នំ ចំណី ផ្លែ​ឈើ….. ដុត​ទៀន ធូប ដាក់​ក្នុង​ទូក​ដែល​ធ្វើ​ពី​ស្រទប​ចេក​បណ្ដែត​តាម​ទឹក ដើម្បី​ជា​កិច្ច​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅ​វិញ​។     
Tuesday, August 13, 2013


តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច?

ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា  ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។
 
តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ?
ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​ដូច​ជា  បុណ្យ​វិសាខបូជា បុណ្យ​មាឃបូជា  បុណ្យ កឋិនទាន  និង​បុណ្យ​ចូលវស្សា ។
៣.១. ១​​. បុណ្យវិសាខបូជា

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា  រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ  នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។
បុណ្យ ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់ម​នុស្ស​ទូទៅ ។
ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់
សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
កូរ៉េខាងត្បូង
ជម៉ុន
និងប្រទេសជាច្រើនទៀត

Cheap Women's Clothes 6000+ Style low to $93000+ unlocked Cell Phone. Low Price $29 up+ Free Shipping6000+ Gadgets at Bargain Price @everbuying.com

Buddhist Books

Popular Posts

Cambodian Temple

Total Pageviews